កម្មវិធីវេបសាយរចនារូបភាពដែលគេនិយមប្រើ
ក្នុងការរចនារូបភាពឬកែលំអររូបភាព ប្រសិនបើអ្នកមិនចូលចិត្តប្រើប្រាស់កម្មវិធីនៅលើតុ (Desktop Application) ដែលមានដូចជា៖ Photoshop, Gimp ….. ជាដើម អ្នកអាចជ្រើសរើសកម្មវិធីរចនារូបភាពផ្សេងៗនៅលើវេបសាយបានដោយងាយស្រួលនិងរហ័ស មិនបាច់ដំឡើងនៅលើកំុព្យូទ័ររបស់អ្នកនោះទេ។ ដែលកម្មវិធីពេញនិយមទាំងនោះមានដូចជា៖
១) Pixlr Editor
កម្មវិធី Pixlr Editor មានឧបករណ៍រចនាច្រើន ដែលមានឧបករណ៍ដូចនឹងកម្មវិធី Photoshopដែរ។ វាជាជំរើសល្អសំរាប់អ្នករចនារូបភាព ហើយមានច្រើនជាង ២៥ ភាសាទៀតផង។ ប្រើប្រាស់មិនគិតថ្លៃ។
២) Fotor
កម្មវិធី Fotor ងាយស្រួលប្រើប្រាស់, មានគំរូរូបភាពស្រាប់អាចទាញដាក់ និងបន្ថែមអី្វដែលចង់បាន ដូចរចនាអក្សរជាដើម។ មិនត្រឹមតែប៉ុណ្ណោះអាចរចនជា Cover facebook, Youtube … ដែលមានទំហំស្រាប់។ កម្មវិធីនេះប្រើប្រាស់មិនគិតថ្លៃមានដែនកំណត់។
៣) PicMonkey
កម្មវិធី PicMonkey មានឧបករណ៍ច្រើនសំរាប់រចនា, មានរូបភាពគំរូស្រាប់ងាយស្រួលប្រើប្រាស់។ កម្មវិធីនេះមិនគិតថ្លៃរយៈពេល៧ថ្ងៃ។
៤) BeFunky
កម្មវិធី BeFunky មានឧបករណ៍រចនាស្រស់ស្អាត ទាក់ទាញនឹងធ្វើឲ្យរូបភាពមានគុណភាពល្អ។ អ្នកអាចធ្វើការរចនារូបភាពជាលក្ខណៈកំប្លែងក៏បាន។ កម្មវិធីនេះមិនគិតថ្លៃទៅតាមការប្រើប្រាស់ទំហំការងាររបស់អ្នក ដែលមានដែនកំណត់។
៥) Ribbet
កម្មវិធី Ribbet មានភាពទាក់ទាញ, កែប្រែរូបភាពល្អ ងាយស្រួលប្រើប្រាស់ អាចធ្វើជាលក្ខណៈរូបកំប្លែងទៀតផង។ កម្មវិធីនេះប្រើប្រាស់មិនគិតថ្លៃទេ។
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.techfree.info/2016/10/03/graphic-design/