របៀបប្រើប្រាស់ Dependency Manager សម្រាប់ការអភិវឌ្ឍកម្មវិធី iOS

in #cambodia7 years ago

ios-Development.png

លោកអ្នកប្រាកដជាបានស្គាល់រួចមកហើយនូវ Dependency Manager មួយចំនួនដូចជា NPM សម្រាប់ Node.JS និង composer សម្រាប់ PHP ជាដើម។ ថ្ងៃនេះ ខ្ញុំសូមណែនាំលោកអ្នកឲ្យស្គាល់នូវ Dependency Manager ថ្មីមួយ ដែលអ្នកអភិវឌ្ឍកម្មវិធី iOS តែងតែប្រើ គឺ CocoaPods។

របៀបតម្លើង CocoaPods

បើក Terminal រួច វាយ command: sudo gem install cocoapods រួចហើយវាយបញ្ចូលពាក្យសម្ងាត់កុំព្យូទ័ររបស់អ្នក

Screen-Shot-2016-10-24-at-10.58.46-AM.png

របៀបប្រើប្រាស់ CocoaPods នៅក្នង Xcode Project

  • ជាដំបូង ចូលទៅកាន់ Xcode ដើម្បីបង្កើត project ទទេរមួយ ដោយដាក់ឈ្មោះ ដែលខ្លួនអ្នកពេញចិត្ត
    ឧទាហរណ៏៖ How To Use CocoaPods រួចហើយ បិទ project ដែលអ្នកទើបតែបានបង្កើត
  • បើក Terminal រួចចូលទៅកាន់ទីតាំង project របស់អ្នក ដោយវាយ command: cd path/to/your-project-directory
  • វាយ command: pod init ដើម្បីបង្កើត Podfile ជាមួយនឹង Default Configuration រួចជាស្រេច
  • បើក Podfile ដែលយើងទើបតែបានបង្កើតដោយប្រើប្រាស់ command nano, vim ឬ text editor ផ្សេងៗ
  • បញ្ចូល dependencies ដែលយើងចង់បាននៅត្រង់ចន្លោះ target និង end ដោយវាយពាក្យ pod yourDependencyName, option រួចរក្សាទុក

Screen-Shot-2016-10-24-at-11.12.34-AM.png

Screen-Shot-2016-10-24-at-12.27.21-PM.png

  • បន្ទាប់មក វាយ command: pod install ដើម្បីតម្លើង dependencies ដែលអ្នកបានកំណត់

Screen-Shot-2016-10-24-at-12.32.26-PM.png

  • បន្ទាប់ពីតម្លើង dependencies រួចរាល់ហើយ អ្នកត្រូវបើក Project របស់អ្នក ដោយរើសយក Xcode workspace (.xcworkspace) ជំនួសឲ្យ Xcode project (.xcproject)
  • ឥឡូវនេះអ្នកអាចហៅ dependency ដែលអ្នកចង់ប្រើប្រាស់ដោយគ្រាន់តែវាយ import yourDependency សម្រាប់ភាសា Swift នៅក្នុង class ដែលអ្នកចង់ប្រើ

Screen-Shot-2016-10-24-at-12.41.25-PM.png

ប្រភពដើម

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.techfree.info/2016/10/24/dependency-manager/