៥ចំនុចគួរស្វែងយល់ពីសុវត្ថិភាព Wifi នៅផ្ទះ
សព្វថ្ងៃនេះអ៊ីនធឺណិតមានស្ទើគ្រប់ផ្ទះ ក៏ប៉ុន្តែ Wifi ខ្លះក៏អាចលួចបាននិងខ្លះទៀតក៏មិនអាចលួចបាន ប្រសិនបើម្ចាស់ Wifi បាន Configure បានត្រឹមត្រូវ។ គុណវិប្បត្តិនៃការចែក Wifi Internet អោយទៅអ្នកមិនស្គាល់វាអាចផ្តល់ទោសដល់ម្ចាស់ Wifi ទៅវិញប្រសិនបើអ្នកប្រើប្រាស់នោះប្រើប្រាស់ Wifi របស់អ្នកទៅ Hack Server អ្នកដទៃនៅពេលគេតាមដាន គេអាចមកចាប់ម្ចាស់ Wifi ទៅសួរនាំបាន។
ចំនុចមួយចំនួនដែលអ្នកប្រើប្រាស់ Wifi គួរប្រុងប្រយ័ត្នចំពោះ Home Wifi
១) WPS Function: ជាជា Security មួយអាចអោយ Access ចូលទៅប្រើប្រាស់ Wifi តាមរយះ PIN Code ដែលមានស្រាប់នៅខាងក្រោម Wifi Router។ សព្វថ្ងៃនេះការប្រើប្រាស់ WPS អាចអោយគេប្រើប្រាស់កម្មវិធី Dummper ដើម្បីលួចចូលទៅប្រើប្រាស់ Wifi របស់អ្នកបាន។
២) Admin Page: ជាកន្លែងសម្រាប់តែអ្នកគ្រប់គ្រងចូលទៅកែប្រែអ្វីមួយរបស់ Wifi Router ដូចជា Reboot Router, ប្តូរលេខសំងាត់សម្រាប់ប្រើប្រាស់ Wifi និង សម្រាប់ Update Firmware ជាដើម។ ដូចនេះ លេខសំងាត់សំរាប់ Login ចូលទៅគ្រប់គ្រង Admin Page របស់ Wifi ត្រូវតែប្តូរចេញ ។ ជាទូទៅ username: admin, password: admin or blank) ចំពោះ Gateway របស់ Device ជាអាស័យដ្ឋានសម្រាប់ login ចូលទៅកាន់ Admin page របស់ Wifi Router ឬ Router។ ដូចនេះគួរប្តូរ port Login ពី Port 80 ទៅជា Port អ្វីផ្សេងដែលខុសពីនេះ
៣) លេខសំងាត់របស់ Wifi គួរតែមានលេខនិងអក្សរឬសញ្ញាដែលពិបាកទាយ និងពិបាករាវរក ព្រោះសព្វថ្ងៃនេះមានកម្មវិធី Hack Wifi ជាច្រើនអាចទាយរកលេខសំងាត់ Wifi បានតែប្រសិនបើ លេខសំងាត់របស់អ្នកពិបាកទាយ កម្មវិធីក៏ពិបាកទាយដែរ។
៤) WDS Mode: Wifi Distribution Service សម្រាប់អោយ Wifi ផ្សេងៗ អាចធ្វើជាស្ពានភ្ជាប់ទៅកាន់ Wifi របស់អ្នក ដោយប្រើប្រាស់ Wifi របស់គេភ្ជាប់មកកាន់ Wifi របស់អ្នក។ WDS Mode អាចចូលទៅកែប្រែបាននៅក្នុង Admin Page របស់ Wifi ទាំងពី។ ប្រសិនបើអ្នកមិនចាប់អារម្មណ៍កន្លែងនេះ គេអាចលួច wifi របស់អ្នកភ្ជាប់ទៅ Wifi គេប្រើប្រាស់បានធម្មតា មិនតែប៉ុណ្ណោះអ្នកអាចមិនដឹងថាគេលួចប្រើ Wifi របស់អ្នកទេ។
ចំពោះរូបភាពខាងលើនេះ WPS ត្រូវបានបើកដូចនេះ គេអាចលួច Wifi Password បានយ៉ាងងាយដោយប្រើប្រាស់ Wifi Dummper និងអាច ភ្ជាប់ Wifi គេទៅកាន់ Wifi នេះទៀតផង។
mac-address 1: ជា លេខតួររបស់ wifi អ្នកលួច និងលេខសំងាត់សម្រាប់អោយ wifi ទាំង២ដំណើរការជាមួយគ្នាបានដោយប្រើប្រាស់ WDS Mode។
៥) គួរតែមើលនៅក្នុង DHCP Server List របស់ Wifi តើមាន Devices ប៉ុន្មានដែលកំពុងភ្ជាប់មកកាន់ Wifi របស់អ្នក? ប្រសិនបើមានខុសប្រក្រតីគួរតែកែប្រែ password Access របស់ Wifi របស់អ្នកភ្លាម។
ដូចនេះសូមប្រយ័ត្នចំពោះអ្នកដែលមានប្រើប្រាស់ Wifi នៅតាមផ្ទះ គួរឆែកមើលចំនុចទាំងនេះ ដើម្បីអោយប្រាកដថា Wifi របស់អ្នកពិតជាមិនមានអ្នកណាអាចលួចប្រើប្រាស់បាននោះទេ។