ស្វែងយល់ពីសារះសំខាន់របស់ Zimbra Collaboration Mail
Zimbra Collaboration ជាប្រភេទ Mail Server ទំនើបដែលបាននិងកំពុងពេញនិយមប្រើប្រាស់នៅក្នុងបច្ចេកវិទ្យា Cloud Computing ដែលមាន Graphic User Interface ងាយស្រួលសម្រាប់ Sysadmin គ្រប់គ្រង។
បើតាមស្ថិតិរបស់ Zimbra Collaboration មាន ប្រម៉ានជាង ១៣៥ប្រទេសដែលបាននិងកំពុងប្រើប្រាស់ ដែលក្នុងនោះមាន លើសពី ៥០០ក្រុមហ៊ុនផ្តល់សេវាកម្មអីុនធឺណិតប្រើប្រាស់ លើសពី១០០០អង្ការនិង ស្ថាប័នអប់រំប្រើប្រាស់ និងលើសពី ២០ម៉ឺនក្រុមហ៊ុនប្រើប្រាស់នៅលើ Cloud Computing Container។
Zimbra Collaboration Mail ត្រូវបានបង្កើតឡើងចេញពី Java និង Postfix, Dovecot ដែល Java ជា GUI និង Postfix, Dovecot ជា Mail Server។
Zimbra មានមុខងារច្រើនជាង Postfix, Dovecot ធម្មតាដូចជា អាចអោយ
ធ្វើជា Mail Server សម្រាប់ច្រើន Domain ល្អសម្រាប់ប្រើប្រាស់ធ្វើជា Free Email នៅក្នុងក្រុមហ៊ុនអីុនធឺណិត
អាចអោយមាន Administrator ច្រើនដើម្បីគ្រប់គ្រងទៅលើ Domain ផ្សេងៗដែលប្រើប្រាស់នៅលើ Mail Server រួមគ្នា
Zimbra ជា Open Source មានGUI ងាយស្រួលយល់សម្រាប់ Sysadmin អាចអោយ Customized GUI បានទៀតផង។
មានមុខងារច្រើនដូចជា Email, Calendar, Note ផ្សេងៗដូចជា Connector សម្រាប់ភ្ជាប់ជាមួយ outlook ជាដើម មិនតែប៉ុណ្នោះ អាចអោយ Synchronized ជាមួយ App បានទៀតផង។
Zimbra អាចធ្វើជា VoiP Call បានផងដែរ ព្រមទាំងមាន Extension សម្រាប់ភ្ជាប់ទៅកាន់ Social Networkផ្សេងៗដូចជា Facebook Linkin ជាដើម។
Antivirus មានស្រាប់សម្រាប់ការពារមេរោគដែលឆ្លងតាមរយះ Email មកកាន់ Server
Zimbra អាចដោនឡូតមកប្រើប្រាស់បានសម្រាប់ Linux ស្ទើតែគ្រប់ Platform ដូចជា Redhat,CentOS, Ubutu, Suse Linuxជាដើម ដោយមិនចាំបាច់បង់ថ្លៃ License នោះទេ។
សម្រាប់ការតម្លើងមានភាពងាយស្រួលមិនត្រូវការ Configuration ច្រើននោះទេ សូមចុចលើតំណនេះដើម្បីដោនឡូត ZIMBRA
មុនតម្លើងត្រូវរៀបចំ Server ដូចខាងក្រោម ព្រោះនៅពេលតម្លើង Zimbra និងសួររកពត៏មានដូចខាងក្រោមនេះ
រៀបចំ Mail Exchange Record នៅក្នុង DNS Server អោយ ស្គាល់ Mail Server address/IP
Setup IP Address និងឈ្មោះ Server អោយបានត្រឹមត្រូវនៅក្នុង Linux Server ដើម្បីអោយ DNS Server អាចរកឃើញ
បន្ទាប់ពីតម្លើងរួចហើយ ត្រូវ setup password សម្រាប់ Admin ដើម្បី អាចអោយ Admin ចូលទៅគ្រប់គ្រងនៅពេលតម្លើងរួច។
ការប្រើប្រាស់ Zimbra Mail ងាយស្រួលសម្រាប់ Sysadmin ដោយមិនចាំបាច់តម្លើងកម្មវិធីផ្សេងៗជាច្រើនដូចជា តម្លើង Mail Server, Mail box Server, Webmail ផ្សេងៗ។ Zimbra Collaboration មានគ្រប់ទាំងអស់តម្លើងតែម្តងមានគ្រប់មុខងារទាំងអស់ ក៏ប៉ុន្តែវាត្រូវការ Server ដែលមាន RAM 4GB និង CPU ចនួន ២ យ៉ាងតិច។