ស្ពាន កំពង់ក្តី (Kampong Ktei Bridge) CambodiasteemCreated with Sketch.

in #travel7 years ago (edited)

23132011_1974791419452043_3858217147004276224_n.jpg

ស្ពានបុរាណមួយក្នុងចំណោមស្ពានបុរាណជាច្រើន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកនៅពាសពេញផ្ទៃប្រទេស គឺស្ពានព្រះទិស ឬស្ពានកំពង់ក្តី។ ជាទម្លាប់របស់ប្រជាពលរដ្ឋទូទៅហៅថាស្ពានកំពង់ក្តី អ្នកខ្លះហៅថា ស្ពាននាគ ខ្លះទៀតហៅថាស្ពានប្រាប់ទិស ឬស្ពានព្រះទិស។

23158325_538503616492286_26264095_o.jpg

ស្ពានព្រះទិស ឬស្ពានកំពង់ក្តី គឺស្ពានបុរាណមួយដែលបានកសាងនៅសម័យអង្គរ ចន្លោះចុងសតវត្សទី១២ ដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញរបស់ចក្រភពខ្មែរនាសម័យ​ម​ហា​ន​គរដ៏រុងរឿង។

ស្ពាននេះមានបណ្តោយប្រវែង៨៦ម៉ែត្រ (១០០ម៉ែត្រ) ទទឹងប្រវែង១៦ម៉ែត្រ និងកម្ពស់១១ម៉ែត្រពីបាតស្ទឹង រន្ធ​ត​ដេវចំនួន២១ និងសរសរចំនួន២០ ស្លាបស្ពានទាំង៤ មានប្រវែងខុសៗគ្នា ដែលក្នុងនោះស្លាបខាងពាយ័ព្យប្រ​វែ​ង​២២​ម៉ែត្រ និងកម្ពស់៥ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀមដែលមានកម្រិតជាតិដែកខ្ពស់ និងថ្មភក់។

23191626_538508429825138_1572187830_o.jpg

នៅ​ផ្នែកខាងលើលម្អដោយរចនាជាក្បាលនាគថ្មធំៗចំនួន៤ ជារូបចម្លាក់នាគក្បាល៩ នៅអមសងខាងក្បាលស្ពា​ន​ទាំង២។ បង្កាន់ដៃ និងថ្មគោលចំនួន៤ ធ្វើអំពីថ្មភក់ ថ្មគោល២ ខាងលិចមានម្ខាងឆ្លាក់រូបយក្សជាឆ្មាំ និងម្ខាងទៀ​តជារូបទេវតាដូចចម្លាក់ទ្វារបាលតាមប្រាសាទសម័យបាយ័នដែរ។
ស្ពានព្រះទិស ឬស្ពានកំពង់ក្តី ស្ថិតនៅលើផ្លូវបុរាណតភ្ជាប់ពីអង្គរទៅខេត្តខ័ណ្ឌផ្សេងៗនៅភាគអាគ្នេយ៍នៃរាជ​ធា​នីអង្គរ ឆ្លងកាត់ស្ទឹងជីក្រែង។ បច្ចុប្បន្នស្ពាននេះ ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្ត​សៀ​ម​​រាប តាមបណ្តោយផ្លូវជាតិលេខ៦។

kompongkdey.jpg

ក្រៅពីស្ពានបុរាណកំពង់ក្ដី ឬស្ពានព្រះទិស នៅមានស្ពានបុរាណជាច្រើនទៀតក្នុងនោះតាមបណ្ដោយផ្លូវជាតិ​លេខ​៦ មានស្ពានបុរាណប្រមាណ២០ និងស្ពានបុរាណប្រមាណ២០ទៀត នៅតាមផ្លូវសម័យមហានគរសម្រាប់​ត​ភ្ចាប់រាជ​ធានីអង្គរទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយ​ឯខេត្ដព្រះវិហារ ។ ប៉ុន្ដែនៅក្នុងនោះស្ពានបុរាណចំ​នួ​ន៥ ជាពិ​សេ​ស​ «ស្ពានតាអុង» នៅតាមកំណាត់ផ្លូវក្រា​លក្រួសក្រហម ពីប្រាសាទបឹងមាលា ស្រុកសា្វយលើ ទៅឃុំខា្វវ ស្រុកជី​ក្រែង កំពុង​ស្ថិតនៅ​ក្នុង​សភាពទ្រុឌទ្រោម និងកំពុងគំរាមកំហែងដោយសារថយន្ដធំៗ។

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://eyes-news.com/index.php?option=com_articlenews&view=itemnews&id=3426&catid=11&lang=km

Oh! Looks like it's not the similar

ទេសភាពស្អាតណាស់!